ទីតាំងបើកល្បែងស៊ីសងភ្នាល់ជល់មាន់តាមអនឡាញ{ឡែបថប់}បិត១កន្លែងនៅបើក១កន្លែងទៀតស្ថិតភូមិក្នុងភូមិកំពង់ទ្រា ឃុំស្អាង ស្នើរសុំលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការស្រុកបន្តចុះបង្ក្រាបផង!!!
ខេត្តកណ្តាល៖ផ្សាយចេញថ្ងៃទី១១.០១.២០២៦ ប្រជាពលរដ្ឋនៅតែបន្តផ្តល់ព័ត៌មានមកអង្គភាពសារព័ត៌មាន{ខ្លាមាស ធីវីអនឡាញ}បន្តអោយដឹងថាមានទីតាំងបើកលេងភ្នាល់ល្បែងសុីសងជល់មាន់តាមអនឡាញមានចំនួន២កន្លែងដែលបានចុះផ្សាយកាលពីថ្ងៃទី០៨.០១.២០២៦ថ្មីៗនេះ ក្រោយពីចុះផ្សាយឃើញថាបានបិត១កន្លែងហើយ ដែលមានទីតាំងក្នុងភូមិស្លាម៉ាត ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល។ នៅឡើងទីតាំង១កន្លែងទៀតនៅមិនទាន់បិតស្ថិតក្នុងភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាលនៅមិនទាន់មានអាជ្ញាធរមានសមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្អាងភ្នំចុះពិនិត្យនៅឡើយទេ ឬការចុះផ្សាយរបស់សារព័ត៌មានមិនបានជ្រាបដល់ត្រចៀករបស់លោកមេប៉ុស្តិ៍ទើបមិនបង្ក្រាប ឬក៏ទុកអោយលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការស្រុកស្អាងបង្ក្រាបទើបមានប្រសិទ្ធភាព។
ពលរដ្ឋលើកឡើងថាលោកមេប៉ុស្តិ៍ឃុំស្អាងភ្នំប្រហែលជាដឹងតែប្រហែលជាអសមត្ថិភាពទើបបណ្ដោយឲ្យទីតាំងមួយកន្លែងនេះនៅបើកបានដដែល តើជាកំហុសលោកមេប៉ុស្តិ៍មិនបង្ក្រាបឬក៏លោកមេប៉ុស្តិ៍មិនហ៊ានបង្ក្រាបទុកឲ្យលោក រស់ ចន្ថា អធិការស្រុកស្អាងបង្ក្រាប តែទោះបីយ៉ាងណាប្រជាពលរដ្ឋនៅតែសង្ឃឹមថាលោកអធិការស្រុកស្អាងមានសមត្ថភាពខ្ពស់ក្នុងការបង្ក្រាបទីតាំងល្បែងស៊ីសង់ខុសច្បាប់ឬគ្មានច្បាប់អនុញ្ញាតជាពិសេសបង្កអសន្តិសុខនៅក្នុងមូលដ្ឋាន សង្ឃឹមថាលោកអធិការស្រុកស្អាងនៅតែមានវិធានការក្តៅចំពោះទីតាំងល្បែងស៊ីសងណាគ្មានច្បាប់អនុញ្ញាតឬបើកលេងខុសច្បាប់ និងបង្ក្រាបបានចាក់ជាមិនខាន។ចៀសវាងកន្តេលធំប្រឡំដេក ។
ពលរដ្ឋនៅបន្តលើកឡើងថានៅមូលដ្ឋានអ្នកដែលមានអំណាចគឺមេប៉ុស្តិ៍និងចៅសង្កាត់ បែរជាមិនមានទំនួលខុសត្រូវ ក្នុងការចុះពិនិត្យឬស្រាវជ្រាវធ្វើការហាមឃាត់រាល់ល្បែងស៊ីសងខាងឡើយណាដែលខុសច្បាប់និងគ្មានច្បាប់អនុញ្ញាតធ្វើឲ្យប៉ះពាល់ ទៅដល់សង្គម ជាពិសេសធ្វើឲ្យគ្រួសារបែកបាក់ និងមានហិង្សាក្នុងគ្រួសារជាដើម អាចបង្ករបង្កើតជាអំពើចោរកម្មផ្សេងៗដោយយថាហេតុដោយសារតែល្បែង។
សង្ឃឹមថាលោកអធិការស្រុកស្អាងនិងអនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់លោកឧត្តមសេនីយ៍ទោ ឈឿន សុខ ចិត្ត ស្នងការនៃស្នងការដ្ឋានខេត្តកណ្ដាលក្នុងការយកចិត្តទុកដាក់ចុះបង្ក្រាប។
ពលរដ្ឋនៅតែទទួចស្នើសុំលោកឧត្តមសេនីយ៍ស្នងការខេត្តកណ្ដាល ជួយចាត់មន្ត្រីជំនាញចុះពិនិត្យទីតាំងល្បែងស៊ីសង់ខាងលើដើម្បីធ្វើការបង្ក្រាបទប់ស្កាត់ផង។






No comments