ពលរដ្ឋស្នើរសុំ លោក ឈុន ជឺឈួន អធិការក្រុងសំពៅពូនចុះបង្ក្រាបទីតាំងល្បែងស៊ីសងជល់មាន់ដាក់កុំព្យូទ័រកំពុងដំណើរការក្នុងភូមិប្រធាតុ សង្កាត់ព្រែកស្តីដើម្បីទប់ស្កាត់បទល្មើសផ្សេងៗក្នុងមូលដ្ឋាន!!!
ខេត្តកណ្តាល៖ផ្សាយចេញថ្ងៃទី២១.១០.២០២៥ ទីតាំងល្បែងស៊ីសងត្រូវបានបង្កប់នៅក្នុងតៀមកាហ្វេរមួយកន្លែងបណ្តោយផ្លូវ២១ស្ថិតនៅភូមិប្រធាតុ សង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្តកណ្ដាល កំពុងលួចបើកដំណើរការជារៀងរាល់ថ្ងៃប្រជាពលរដ្ឋស្នើសុំលោកវរសេនីយ៍ឯក ឈុន ជឺឈួន អធិការក្រុងសំពៅពូនចុះបង្ក្រាបផង។
ទីតាំងលួចបើកលេងល្បែងខាងលើបើតាមប្រភពប្រជាពលរដ្ឋបានរាយការណ៍មកអង្គភាព{ខ្លា មាសធីវីអនឡាញ} អោយដឹងថាទីតាំងខាងលើ បើកដំណើរការជារៀងរាល់ថ្ងៃ បើកលេងដោយមិនរំខានដល់សមត្ថកិច្ចក្រុងសំពៅពូនសូម្បីបន្តិចឡើយ (ពោល)បើកលេងនិងទទួលភ្លៀវលេងភ្នាល់លុយប្រកបដោយសុវត្តិភាព ទោះបីយ៉ាងណាប្រជាពលរដ្ឋនៅតែសង្ឃឹមថាអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្រុងសំពៅពូនខេត្តកណ្ដាលនិងយកចិត្តទុកដាក់បង្ក្រាប។
ប្រជាពលរដ្ឋសំណូមពរលោកវរសេនីយ៍ឯក ឈុន ជឺឈួន អធិការក្រុងសំពៅពូនសូមមានវិធានការចុះបង្ក្រាបទីតាំងខាងលើផងដើម្បីចូលរួមចំណែកបញ្ជៀសអំពើចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋាន ជៀសវែងប្រជាពលដាក់ការសង្ស័យ ថាបើអាជ្ញាធរមិនបើកដៃ ទីតាំងបើកលេងល្បែងសុីសងខាងក៏មិនហ៊ានបើកលេងដែល។
បច្ចុប្បន្នពលរដ្ឋនិងមហាជនក្នុងខេត្តកណ្តាលតែងតែកើតសរសើរមិនដាច់ពីម៉ាត់ថាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្តាល បានយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ក្រាបល្បែងសុីសងនៅក្នុងដែនរបស់ខ្លួនជាពិសេសខិតខំបង្ក្រាបអំពើចោលកម្មផ្សេងៗនិងក្មេងទំនើងយ៉ាងសកម្ម។ ពលរដ្ឋបន្តសង្ឃឹមថាទីតាំងលួចលាក់បើកល្បែងសុីសងខាងលើនេះនឹងបង្ក្រាបបានចាក់ជាមិនខាន។
No comments